ប៉ុន្តែ ទឹកដីនោះត្រូវចាប់ឆ្នោតចែកគ្នា គឺគេត្រូវទទួលមត៌កតាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ពួកចៅហ្វាយ 21:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឆ្លើយថា៖ «ពួកបេនយ៉ាមីនដែលបានរួចជីវិត ត្រូវតែមានមត៌កសម្រាប់ពួកគេ ដើម្បីកុំឲ្យមានកុលសម្ព័ន្ធណាមួយរលុបបាត់ពីអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបេនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រាអែលរលាយសូន្យឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយថា ត្រូវឲ្យមានកេរ្តិ៍អាករឲ្យពួកអ្នកដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ អាល់គីតាប ពួកពុនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រអែលរលាយសូន្យឡើយ។ |
ប៉ុន្តែ ទឹកដីនោះត្រូវចាប់ឆ្នោតចែកគ្នា គឺគេត្រូវទទួលមត៌កតាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ដើម្បីកុំឲ្យមត៌ករបស់កូនចៅអ៊ីស្រាអែល ត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយផ្សេងទៀត ដ្បិតកូនចៅអ៊ីស្រាអែលទាំងអស់ត្រូវរក្សាមត៌ករបស់កុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ពេលនោះ ពួកចាស់ទុំក្នុងក្រុមជំនុំសួរគ្នាថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកអ្នកដែលនៅសល់បាន បើស្ត្រីក្នុងពួកបេនយ៉ាមីនវិនាសអស់ទៅហើយនោះ?»
ប៉ុន្តែ ពួកយើងមិនអាចឲ្យកូនស្រីរបស់យើង ទៅធ្វើជាប្រពន្ធរបស់គេបានទេ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា «អ្នកណាលើកកូនស្រីឲ្យធ្វើជាប្រពន្ធពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា»។