ពួកចៅហ្វាយ 21:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលនោះ ពួកចាស់ទុំក្នុងក្រុមជំនុំសួរគ្នាថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកអ្នកដែលនៅសល់បាន បើស្ត្រីក្នុងពួកបេនយ៉ាមីនវិនាសអស់ទៅហើយនោះ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពេលនោះ អស់លោកព្រឹទ្ធាចារ្យនៃសហគមន៍មានប្រសាសន៍ថា៖ «តើយើងត្រូវធ្វើដូចម្ដេច ដើម្បីឲ្យពួកបេនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធបេនយ៉ាមីនស្លាប់អស់ទៅហើយ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ សូមមើលជំពូកអាល់គីតាប16 ពេលនោះ អស់លោកអះលីជំអះនៃសហគមន៍និយាយថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យពួកពុនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធពុនយ៉ាមីនស្លាប់អស់ទៅហើយ? សូមមើលជំពូក |