Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គេ​ឆ្លើយ​ថា ត្រូវ​ឲ្យ​មាន​កេរ្តិ៍‌អាករ​ឲ្យ​ពួក​អ្នក​ដែល​បាន​រួច​ជីវិត​ក្នុង​ពួក​បេន‌យ៉ាមីន​ផង ដើម្បី​កុំ​ឲ្យ​មាន​ពូជ​អំបូរ​ណា​មួយ ត្រូវ​រលុប​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គេ​ឆ្លើយ​ថា៖ «ពួក​បេនយ៉ាមីន​ដែល​បាន​រួច​ជីវិត ត្រូវ​តែ​មានមត៌ក​សម្រាប់​ពួក​គេ ដើម្បី​កុំ​ឲ្យ​មាន​កុល‌សម្ព័ន្ធ​ណា​មួយ​រលុប​បាត់​ពី​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពួក​បេន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពួក​ពុន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រលាយ​សូន្យ​ឡើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ស្រុក​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ត្រូវ​ស៊ី​មរដក​តាម​ឈ្មោះ​ពូជ​អំបូរ​នៃ​ឰយុកោ​គេ​រៀង​ខ្លួន


យ៉ាង​នោះ​មរដក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​មិន​ត្រូវ​រើ​ចេញ​ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ដ្បិត​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន


ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​ក៏​សួរ​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​ពួក​ស្ត្រី​ក្នុង​ពួក​បេន‌យ៉ាមីន​បាន​វិនាស​អស់​ហើយ


ប៉ុន្តែ ខ្លួន​យើង​រាល់​គ្នា គ្មាន​ច្បាប់​នឹង​ឲ្យ​កូន​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទេ (ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឲ្យ​កូន​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​បេន‌យ៉ាមីន)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម