ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍ ឥតបានសម្រាកឡើយ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត។
ពួកចៅហ្វាយ 20:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បែរក្រោយនៅមុខពួកអ៊ីស្រាអែល សំដៅទៅទីរហោស្ថាន តែពួកទ័ពអ៊ីស្រាអែលដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏វាយផ្ទប់ពួកគេដែលស្ថិតនៅចំកណ្ដាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបែរក្រោយរត់គេចពីកងទ័ពអ៊ីស្រាអែល សំដៅទៅវាលរហោស្ថាន ប៉ុន្តែ កងទ័ពអ៊ីស្រាអែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្ដាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល អាល់គីតាប ពួកគេបែរក្រោយរត់គេចពីកងទ័ពអ៊ីស្រអែល សំដៅទៅវាលរហោស្ថាន ប៉ុន្តែ កងទ័ពអ៊ីស្រអែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្តាល។ |
ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍ ឥតបានសម្រាកឡើយ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត។
ឱអ៊ីស្រាអែលអើយ អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។ តើចម្បាំងមិនបានដេញទាន់ មនុស្សទុច្ចរិតនៅគីបៀរទេឬ?
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
ឯលោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ គេធ្វើដូចជាចាញ់នៅមុខពួកគេ ហើយរត់តម្រង់ទៅទីរហោស្ថាន។
កាលពួកអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃយទាំងអស់នៅវាលទីរហោស្ថាន ជាកន្លែងដែលពួកក្រុងអៃយបានដេញ ហើយគេបានដួលស្លាប់ទាំងអស់ដោយមុខដាវស្រេចហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏វិលចូលទៅក្រុងអៃយវិញ ហើយប្រហារទាំងអស់ដោយមុខដាវ។