៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានដកថយនៅថ្ងៃធ្វើចម្បាំង។
ពួកចៅហ្វាយ 20:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលត្រូវបកមកច្បាំងវិញ។ ពួកបេនយ៉ាមីនចាប់ផ្ដើមវាយសម្លាប់ពួកអ៊ីស្រាអែល អស់ប្រមាណជាសាមសិបនាក់ ហើយគេនឹកគិតថា៖ «គេប្រាកដជាបាក់ទ័ពដូចក្នុងចម្បាំងលើកមុនដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពដែលរត់នៅមុខកងទ័ពបេនយ៉ាមីន ត្រូវបកក្រោយវិញ។ កងទ័ពបេនយ៉ាមីនសម្លាប់ទាហានអ៊ីស្រាអែលអស់ប្រមាណជាសាមសិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន អាល់គីតាប កងទ័ពដែលរត់នៅមុខកងទ័ពពុនយ៉ាមីន ត្រូវបកក្រោយវិញ។ កងទ័ពពុនយ៉ាមីនសម្លាប់ទាហានអ៊ីស្រអែល អស់ប្រមាណជាសាមសិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។ |
៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានដកថយនៅថ្ងៃធ្វើចម្បាំង។
ពួកកូនចៅបេនយ៉ាមីនពោលថា៖ «ពួកវារត់បាក់ទ័ពដូចលើកមុនទៀតហើយ»។ ប៉ុន្ដែ ពួកកូនចៅអ៊ីស្រាអែលពោលថា៖ «ចូរយើងនាំគ្នារត់ ហើយទាញគេមកតាមផ្លូវ ឲ្យចេញឆ្ងាយពីទីក្រុង»។