ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
ពួកចៅហ្វាយ 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានស្លាប់ក្នុងជន្មាយុមួយរយដប់ឆ្នាំ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេ កូននុន ជាអ្នកបំរើនៃព្រះយេហូវ៉ា លោកក៏ស្លាប់ទៅ ក្នុងជំនាន់អាយុបាន១១០ឆ្នាំ អាល់គីតាប យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ ក្នុងអាយុមួយរយដប់ឆ្នាំ។ |
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
ប្រជាជនគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅអស់មួយជីវិតរបស់លោកយ៉ូស្វេ និងអស់មួយជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោកយ៉ូស្វេដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងកិច្ចការធំៗ ដែលព្រះយេហូវ៉ាបានធ្វើដល់ពួកអ៊ីស្រាអែល។
គេបានបញ្ចុះសពលោកនៅព្រំដី ដែលជាមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។