ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
ពួកចៅហ្វាយ 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នករាល់គ្នាវិញ មិនត្រូវតាំងសញ្ញានឹងពួកអ្នកស្រុកនេះឡើយ គឺត្រូវរំលំអស់ទាំងអាសនារបស់គេចេញ" ។ ប៉ុន្ដែ អ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ។ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឯងរាល់គ្នាមិនត្រូវឲ្យតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនេះឡើយ គឺត្រូវរំលំអស់ទាំងអាសនារបស់គេចេញ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ ហេតុអ្វីបានជាប្រព្រឹត្តដូច្នេះ អាល់គីតាប រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? |
ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។
លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?»
ចុះឥឡូវនេះ តើអ្នកមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ? ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីផឹកទឹកទន្លេនោះ?
ហេតុអ្វីបានជាអ្នកអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់អ្នក អ្នកនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាអ្នកបានខ្មាសចំពោះស្រុកអាសស៊ើរដែរ
ព្រះអង្គមានព្រះបន្ទូលសួរថា៖ បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ប៉ុន្ដែ ពួកអ៊ីស្រាអែលឆ្លើយតបទៅពួកសាសន៍ហេវីនោះថា៖ «ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ តើឲ្យយើងអាចតាំងសញ្ញាជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ដោយព្រោះប្រជាជននេះបានប្រព្រឹត្តរំលងសេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសរបស់គេ ហើយមិនបានស្តាប់តាមសំឡេងរបស់យើង
យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។
ព្រះយេហូវ៉ាក៏ចាត់ហោរាម្នាក់ឲ្យមកឯពួកកូនចៅអ៊ីស្រាអែល ហើយលោកប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "យើងបាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។
ដូច្នេះ គេឌានក៏យកមាសទាំងនោះទៅធ្វើជាអេផូឌមួយ ដាក់នៅក្នុងទីក្រុងរបស់លោក គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានផិតតាមរបស់នោះ ហើយរូបនោះបានក្លាយទៅជាអន្ទាក់ដល់គេឌាន និងក្រុមគ្រួសាររបស់លោក។