ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 19:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ប្តី​របស់​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តាម​នាង ដើម្បី​និយាយ​លួង​លោម​នាង ហើយ​នាំ​នាង​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​អ្នក​បម្រើ​ម្នាក់ និង​លា​ពីរ​ទៅ​ជា​មួយ។ លុះ​ដល់​ហើយ នាង​ក៏​នាំ​គាត់​ចូល​ទៅក្នុង​ផ្ទះ​របស់​ឪពុកនាង កាល​ឪពុក​នាង​បាន​ឃើញ គាត់​ក៏​ចេញ​មក​ទទួល​ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួង‌លោម​នាង​ឲ្យ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បម្រើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ប្ដី​នាង​រៀបចំ​ចេញ​ទៅ​តាម និយាយ​លួង‌លោម ដើម្បី​នឹង​នាំ​នាង​មក​វិញ បាន​នាំ​ទាំង​បំរើ​ម្នាក់ នឹង​លា​២​ទៅ​ជា​មួយ​ផង ដល់​ហើយ​នាង​ក៏​នាំ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​ឪពុក កាល​ឪពុក​បាន​ឃើញ នោះ​ក៏​ទទួល​ដោយ​អំណរ

សូមមើលជំពូក

អាល់គីតាប

ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួង​លោម​នាង​ឲ្យ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បម្រើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 19:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីគែម​ក៏​ជាប់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​ណាស់ គាត់​ស្រឡាញ់​នាង ហើយ​និយាយ​លួង‌លោម​នាង។


ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នឹងផ្គត់​ផ្គង់​បងៗ និង​កូន​ចៅ​របស់​បងៗ»។ គឺ​យ៉ាង​នេះ​ដែល​លោក​កម្សាន្ត​ចិត្ត​គេ ហើយ​និយាយ​ជាមួយ​គេ​យ៉ាង​ស្រទន់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ? តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ? ឯ​អ្នក​វិញ អ្នក​បាន​ផិត​យើង ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។


ដោយ​ហេតុ​នោះ មើល៍ យើង​នឹង​ប្រលោម​នាង នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយលួង​លោម​ចិត្ត​នាង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​យើង​ថា "លោក​ប្តី" គឺ​នាង​នឹង​លែង​ហៅ​យើង​ថា "លោក​ម្ចាស់" ទៀត​ហើយ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង‌ប្អូន​អ្នក​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​អ្នក​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ។


អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន


ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។


យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។


នាង​ទូល​ឆ្លើយ​ថា៖ «គ្មាន​ទេ លោក​ម្ចាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​ចាប់​ពី​ពេល​នេះ​ទៅ កុំ​ធ្វើ​បាប​ទៀត»។


បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។


បន្តិច​ក្រោយ​មក នៅ​ពេល​ចម្រូត​ស្រូវ​សាលី សាំសុន​ក៏​យក​កូន​ពពែ​មួយ​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​គិត​ថា៖ «អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់»។ ប៉ុន្ដែ ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ។


ប៉ុន្ដែ ប្រពន្ធ​ចុង​របស់​គាត់​មិន​ស្មោះ​ត្រង់​នឹង​គាត់ ហើយ​នាង​ក៏​ដើរ​ចេញ​ពី​គាត់ ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ឯ​បេថ្លេ‌ហិម ស្រុក​យូដា ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បួន​ខែ។


កាល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​បាន​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​លោក​តា​ដែល​ប្តី​របស់​នាង​ស្នាក់​នៅ ហើយ​ដេក​ដួល​នៅ​ទី​នោះ​រហូត​ដល់​ភ្លឺ។


ឪពុក​ក្មេក​របស់​គាត់ គឺ​ឪពុក​របស់​ស្ត្រី​នោះ បាន​ឃាត់​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​បាន​បី​ថ្ងៃ។ ដូច្នេះ គេ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ដេក​នៅ​ទី​នោះ។