ពួកចៅហ្វាយ 15:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 បន្តិចក្រោយមក នៅពេលចម្រូតស្រូវសាលី សាំសុនក៏យកកូនពពែមួយទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយគិតថា៖ «អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់»។ ប៉ុន្ដែ ឪពុកនាងមិនព្រមឲ្យចូលទៅទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធលោក ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ លោកសុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធលោក ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយបន្តិចមក នៅវេលាចំរូតស្រូវសាលី នោះសាំសុនក៏យកកូនពពែ១ទៅសួរប្រពន្ធគាត់ ដោយគិតថា អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់ តែឪពុកនាងមិនព្រមឲ្យចូលទៅទេ សូមមើលជំពូកអាល់គីតាប1 បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ គាត់សុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធគាត់ ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ សូមមើលជំពូក |