ពួកចៅហ្វាយ 19:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបំរើម្នាក់ នឹងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ ប្តីរបស់នាងក៏បានធ្វើដំណើរទៅតាមនាង ដើម្បីនិយាយលួងលោមនាង ហើយនាំនាងត្រឡប់មកវិញ។ គាត់បាននាំអ្នកបម្រើម្នាក់ និងលាពីរទៅជាមួយ។ លុះដល់ហើយ នាងក៏នាំគាត់ចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកនាងបានឃើញ គាត់ក៏ចេញមកទទួលដោយអំណរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួងលោមនាងឲ្យត្រឡប់មកវិញ។ គាត់បាននាំក្មេងបម្រើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។ សូមមើលជំពូកអាល់គីតាប3 ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួងលោមនាងឲ្យត្រឡប់មកវិញ។ គាត់បាននាំក្មេងបម្រើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើមនុស្សណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នកនោះ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃណា នោះតើដែលត្រឡប់ទៅនៅជាមួយនឹងនាងនោះទៀតដែរឬ តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬអី ឯឯងវិញ ឯងបានផិតអញដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មកឯអញវិញចុះ