ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
ពួកចៅហ្វាយ 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេក៏ងាកបែរចូលទៅគីបៀរ ដើម្បីដេកនៅទីនោះ។ គេចូលទៅអង្គុយនៅតាមផ្លូវក្នុងទីក្រុងនោះ ព្រោះគ្មានអ្នកណាទទួលគេឲ្យស្នាក់នៅក្នុងផ្ទះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀរ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។ អាល់គីតាប គេនាំគ្នាចូលទៅក្នុងក្រុងនោះ រកកន្លែងសម្រាក។ ពួកគេអង្គុយនៅតាមផ្លូវ ព្រោះគ្មាននរណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅផ្ទះរបស់ខ្លួនឡើយ។ |
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
កាលយើងជាអ្នកដទៃ អ្នករាល់គ្នាមិនបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់យើង ក៏ឈឺ ហើយជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខយើងសោះ"។
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
ដូច្នេះ គេក៏បន្តដំណើរតទៅទៀត។ កាលគេមកដល់ជិតគីបៀរ ដែលជាទីក្រុងរបស់ពួកបេនយ៉ាមីន នោះថ្ងៃក៏លិចទៅ
មើល៍ ល្ងាចនោះ មានបុរសវ័យចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅចម្ការ បុរសនោះជាអ្នកស្រុកភ្នំអេប្រាអិម តែគាត់មករស់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីន។
គាត់ឆ្លើយថា៖ «យើងខ្ញុំធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ទៅកាន់ប៉ែកខាងចុងស្រុកភ្នំអេប្រាអិម ខ្ញុំជាអ្នកស្រុកនោះឯង។ ខ្ញុំបានទៅឯបេថ្លេហិមស្រុកយូដា តែឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំវិញ តែគ្មានអ្នកណាទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។
បុរសលេវី ជាប្តីរបស់ស្ត្រីដែលគេបានសម្លាប់នោះក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្រុងគីបៀរ ជាក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីស្នាក់នៅពេលយប់។