ទ្រង់សោយរាជ្យបានបីឆ្នាំ នៅក្រុងយេរូសាឡិម មាតារបស់ទ្រង់ ព្រះនាមថាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអ័ប៊ីយ៉ា និងយេរ៉ូបោមតែងតែច្បាំងគ្នាទៅវិញទៅមក។
ពួកចៅហ្វាយ 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បន្តដំណើរតទៅទៀត។ កាលគេមកដល់ជិតគីបៀរ ដែលជាទីក្រុងរបស់ពួកបេនយ៉ាមីន នោះថ្ងៃក៏លិចទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេដើរបង្ហួសតាមផ្លូវទៅ កាលគេជិតនឹងដល់គីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីនហើយ នោះថ្ងៃលិចទៅ អាល់គីតាប ពួកគេក៏បន្តដំណើរទៅទៀត។ លុះមកដល់ជិតក្រុងគីបៀរ ក្នុងទឹកដីរបស់កុលសម្ព័ន្ធពុនយ៉ាមីន ថ្ងៃបានលិចបាត់ទៅហើយ។ |
ទ្រង់សោយរាជ្យបានបីឆ្នាំ នៅក្រុងយេរូសាឡិម មាតារបស់ទ្រង់ ព្រះនាមថាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអ័ប៊ីយ៉ា និងយេរ៉ូបោមតែងតែច្បាំងគ្នាទៅវិញទៅមក។
រួចគាត់និយាយទៅអ្នកបម្រើថា៖ «ចូរយើងស្រូតទៅឲ្យដល់កន្លែងណាមួយ ដើម្បីសម្រាកមួយយប់នៅគីបៀរ ឬនៅរ៉ាម៉ា»។
ហើយគេក៏ងាកបែរចូលទៅគីបៀរ ដើម្បីដេកនៅទីនោះ។ គេចូលទៅអង្គុយនៅតាមផ្លូវក្នុងទីក្រុងនោះ ព្រោះគ្មានអ្នកណាទទួលគេឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
មើល៍ ល្ងាចនោះ មានបុរសវ័យចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅចម្ការ បុរសនោះជាអ្នកស្រុកភ្នំអេប្រាអិម តែគាត់មករស់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីន។