ពួកចៅហ្វាយ 18:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពួកកូនចៅដាន់បាននាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជួបមនុស្សមួយក្រុមដែលនៅស្ងប់ស្ងៀម ឥតព្រួយបារម្ភ រួចក៏ប្រហារគេដោយមុខដាវ ព្រមទាំងយកភ្លើងឆួលទីក្រុងចោល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីដណ្ដើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះគេនាំយករបស់ដែលមីកាបានធ្វើ នឹងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជាទីដែលមានមនុស្សរម្យទម ហើយសុខសាន្តនៅ រួចគេសំឡាប់ពួកអ្នកក្រុងនោះដោយមុខដាវ ព្រមទាំងយកភ្លើងឆួលដុតទីក្រុងផង អាល់គីតាប ក្រោយពីដណ្តើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។ |
ពួកអ៊ីស្រាអែលប្រហារអស់អ្នកដែលនៅក្នុងក្រុងនោះដោយមុខដាវ ហើយបំផ្លាញគេទាំងស្រុង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយក៏បានយកភ្លើងដុតទីក្រុងហាសោរនោះចោលដែរ។
ពេលពួកកូនចៅដាន់បាត់បង់ទឹកដីរបស់ខ្លួន ពួកកូនចៅដាន់ក៏ឡើងទៅច្បាំងនឹងក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះ ដោយប្រហារអ្នកក្រុងដោយមុខដាវ គេកាន់កាប់ក្រុងនោះជាកេរអាករ រួចតាំងទីលំនៅក្នុងក្រុងនោះ ទាំងហៅក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាបុព្វបុរសរបស់គេ។
ពេលណាអ្នករាល់គ្នាចូលទៅដល់ អ្នកនឹងឃើញមនុស្សមួយក្រុមដែលនៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយ ដ្បិតព្រះបានប្រគល់ស្រុកនោះ មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាកន្លែងមួយដែលមិនខ្វះអ្វីនៅលើផែនដីនេះទេ»។
បន្ទាប់មក ពួកកូនចៅដាន់ក៏បន្តដំណើរទៅមុខ។ កាលមីកាឃើញថា គេមានខ្លាំងពូកែជាងខ្លួន គាត់ក៏វិលត្រឡប់ទៅផ្ទះវិញ។
ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។
ដូច្នេះ គេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល នៅខាងកើតណូបាស និងយ៉ុកបិហា ចូលទៅប្រយុទ្ធនឹងកងទ័ពសត្រូវ ដ្បិតគេស្មានថាខ្លួនបានសុខសាន្តហើយ។