មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។
ពួកចៅហ្វាយ 16:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញក្នុងវិហារ។ ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏នៅទីនោះដែរ ហើយនៅលើដំបូល មានមនុស្សទាំងប្រុសទាំងស្រីប្រមាណបីពាន់ ឈរមើលពីលើដំបូល ក្នុងពេលសាំសុនកំពុងឡកត្លុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯរោងនោះមានពេញណែន ដោយមនុស្សទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុនពីលើដំបូលកំពុងដែលគាត់ឡកត្លុក អាល់គីតាប ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រី នៅពេញវិហារ។ ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។ |
មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។
កាលណាអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃលើដំបូល ក្រែងមានអ្នកណាម្នាក់ធ្លាក់ពីលើដំបូលនោះមក ហើយនាំឲ្យអ្នកមានទោសចំពោះឈាមនៅលើផ្ទះរបស់អ្នក។
សាំសុនពោលទៅក្មេងដែលដឹកដៃគាត់ថា៖ «សូមឲ្យពាល់សសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំបានផ្អែកលើសសរនោះផង»។
ពេលនោះ សាំសុនអំពាវនាវរកព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមនឹកចាំពីទូលបង្គំ ឱព្រះអើយ សូមចម្រើនកម្លាំងទូលបង្គំតែម្តងនេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹកពួកភីលីស្ទីន ដោយព្រោះភ្នែកទាំងពីររបស់ទូលបង្គំ»។
ប៉ុន្ដែ នៅក្នុងទីក្រុងនោះមានប៉មមួយយ៉ាងមាំ ឯប្រជាជនទាំងអស់គ្នា ទាំងប្រុសទាំងស្រី រួមទាំងពួកមេដឹកនាំនៅក្រុងនោះទាំងប៉ុន្មាន នាំគ្នារត់ទៅជ្រកនៅប៉មនោះ ហើយបិទទ្វារជិត រួចឡើងទៅលើកំពូល។