អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។
ពួកចៅហ្វាយ 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកភីលីស្ទីនសួរថា៖ «តើអ្នកណាបានធ្វើដូច្នេះ?» គេឆ្លើយថា៖ «គឺសាំសុន កូនប្រសាអ្នកក្រុងធីមណា ព្រោះគេបានលើកប្រពន្ធរបស់គាត់ទៅឲ្យអ្នកកំដររបស់គាត់»។ ពួកភីលីស្ទីនក៏ឡើងទៅដុតនាង និងឪពុកនាងនឹងភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះ មកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរស ជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាង ដោយដុតទាំងរស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសំឡាប់នាងនោះ ព្រមទាំងឪពុកទៅ អាល់គីតាប ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះមកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរសជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាងដោយដុតទាំងរស់។ |
អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។
ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។
ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។
លុះដល់ថ្ងៃទីប្រាំពីរ គេទៅគំរាមប្រពន្ធសាំសុនថា៖ «ចូរទៅលួងលោមប្តីរបស់នាង ឲ្យស្រាយប្រស្នាប្រាប់យើងទៅ ប្រយ័ត្នក្រែងយើងដុតនាង និងក្រុមគ្រួសាររបស់ឪពុកនាងនឹងភ្លើង។ តើបានហៅយើងមកនេះ ដើម្បីប្លន់យើងឬ?»
ពេលគាត់អុចចន្លុះទាំងនេះស្រេចហើយ គាត់ក៏លែងចចកទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្ដាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចម្ការដើមអូលីវទៀតផង។
សាំសុនពោលទៅគេថា៖ «បើអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំនឹងសងសឹកអ្នករាល់គ្នាវិញ នោះទើបខ្ញុំអស់ចិត្ត»។