ហេតុនោះបានជាអាប់សាឡុមបង្គាប់ដល់ពួកបាវបម្រើទ្រង់ថា៖ «មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ»។ ពួកបាវបម្រើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
ពួកចៅហ្វាយ 15:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំសុននិយាយទៅគេថា៖ «ម្តងនេះ បើខ្ញុំធ្វើបាបពួកភីលីស្ទីន នោះខ្ញុំគ្មានទោសឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំសុនពោលឡើងថា៖ «ម្ដងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំសុននិយាយទៅគេថា ម្តងណេះ បើអញធ្វើបាបដល់ពួកភីលីស្ទីន នោះអញគ្មានទោសទេ អាល់គីតាប លោកសាំសុនពោលឡើងថា៖ «ម្តងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំបានឡើយ»។ |
ហេតុនោះបានជាអាប់សាឡុមបង្គាប់ដល់ពួកបាវបម្រើទ្រង់ថា៖ «មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ»។ ពួកបាវបម្រើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
លុះដល់ថ្ងៃទីប្រាំពីរ គេទៅគំរាមប្រពន្ធសាំសុនថា៖ «ចូរទៅលួងលោមប្តីរបស់នាង ឲ្យស្រាយប្រស្នាប្រាប់យើងទៅ ប្រយ័ត្នក្រែងយើងដុតនាង និងក្រុមគ្រួសាររបស់ឪពុកនាងនឹងភ្លើង។ តើបានហៅយើងមកនេះ ដើម្បីប្លន់យើងឬ?»
ឪពុកម្តាយរបស់គាត់មិនបានដឹងថា ការនោះមកពីព្រះយេហូវ៉ាទេ ដ្បិតព្រះអង្គរកឱកាសទាស់នឹងពួកភីលីស្ទីន។ នៅគ្រានោះ ពួកភីលីស្ទីនត្រួតត្រាលើសាសន៍អ៊ីស្រាអែល។
ឪពុកនាងពោលថា៖ «ពុកគិតថា ឯងលែងរវីរវល់នឹងនាងទៅហើយ បានជាពុកឲ្យវាទៅបុរសម្នាក់ដែលកំដរឯងនោះវិញ។ តើប្អូនរបស់វាមិនស្រស់ស្អាតជាងវាទេឬ? សូមឯងយកប្អូនជំនួសវាចុះ»។
ដូច្នេះ សាំសុនចេញទៅចាប់ចចកបីរយ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ រួចដាក់ចន្លុះមួយៗនៅកណ្ដាលកន្ទុយទាំងពីរនោះ។