ពេលនោះ មេទ័ពធំក៏ចូលទៅជិត ហើយចាប់លោកប៉ុល ព្រមទាំងបញ្ជាឲ្យគេចងលោកដោយច្រវាក់ពីរខ្សែ រួចសួរថាលោកជាអ្នកណា ហើយបានធ្វើអ្វីខ្លះ។
ពួកចៅហ្វាយ 15:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឆ្លើយទៅគាត់ថា៖ «ទេ! យើងគ្រាន់តែចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់គេប៉ុណ្ណោះ យើងប្រាកដជាមិនសម្លាប់ឯងទេ»។ ដូច្នេះ គេក៏យកខ្សែថ្មីពីរមកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេឆ្លើយទៅលោកវិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់ឲ្យជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងលោក ហើយនាំចេញពីរូងភ្នំទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទទួលព្រមថា អើ យើងគ្រាន់តែចងឯងនាំទៅប្រគល់ដល់អំណាចគេប៉ុណ្ណោះ ឯខ្លួនយើងមិនសំឡាប់ឯងជាប្រាកដ គេក៏យកខ្សែថ្មី២មកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។ អាល់គីតាប គេឆ្លើយទៅគាត់វិញថា៖ «ទេ! យើងគ្មានបំណងនឹងសម្លាប់អ្នកទេ យើងគ្រាន់តែសុំចងអ្នក យកទៅប្រគល់ឲ្យជនជាតិភីលីស្ទីនប៉ុណ្ណោះ»។ ពួកគេក៏យកខ្សែពួរថ្មីពីរ មកចងគាត់ ហើយនាំចេញពីរូងភ្នំទៅ។ |
ពេលនោះ មេទ័ពធំក៏ចូលទៅជិត ហើយចាប់លោកប៉ុល ព្រមទាំងបញ្ជាឲ្យគេចងលោកដោយច្រវាក់ពីរខ្សែ រួចសួរថាលោកជាអ្នកណា ហើយបានធ្វើអ្វីខ្លះ។
គេប្រាប់គាត់ថា៖ «យើងចុះមកនេះដើម្បីចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់ពួកភីលីស្ទីន»។ សាំសុនពោលទៅគេថា៖ «ចូរស្បថនឹងខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយខ្លួនឯងទេ»។
កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។
គាត់តបទៅនាងថា៖ «បើគេយកពួរថ្មីដែលមិនទាន់ប្រើមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។