Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គាត់​តប​ទៅ​នាង​ថា៖ «បើ​គេ​យក​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​សាំសុន​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គាត់​ឆ្លើយ​ថា បើ​គ្រាន់​តែ​ចង​អញ ដោយ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​ការ​សោះ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លោក​សាំសុន​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។


មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្ដី​ខ្មាស​ផង។


ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។


គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «ទេ! យើង​គ្រាន់​តែ​ចង​ឯង ហើយ​ប្រគល់​ឯង​ទៅ​ក្នុង​ដៃ​របស់​គេ​ប៉ុណ្ណោះ យើង​ប្រាកដ​ជា​មិន​សម្លាប់​ឯង​ទេ»។ ដូច្នេះ គេ​ក៏​យក​ខ្សែ​ថ្មី​ពីរ​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្ម‌ដា​នោះ​ទៅ។


ពេល​នោះ ដេលី‌ឡាពោល​ទៅ​កាន់​សាំសុន​ថា៖ «មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ ហើយ​បាន​និយាយ​កុហក​ខ្ញុំ។ សូមបង​ប្រាប់​ខ្ញុំមក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?»


ដូច្នេះ ដេលី‌ឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​គាត់ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ» (ឯ​មនុស្ស​ដែល​បង្កប់​ខ្លួន សម្ងំ​នៅ​បន្ទប់​ខាង​ក្នុង)។ ប៉ុន្ដែ គាត់​បណ្ដាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ ដូច​គេ​ផ្ដាច់​អំបោះ​មួយ​សរសៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម