ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
ពួកចៅហ្វាយ 14:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រពន្ធសាំសុនក៏យំនៅមុខប្តី ហើយពោលថា៖ «បងស្អប់ខ្ញុំហើយ បងមិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នាដល់ប្រជាជនខ្ញុំ តែបងមិនបានប្រាប់ប្រស្នានោះឲ្យខ្ញុំដឹងសោះ»។ គាត់តបទៅនាងថា៖ «មើល៍ សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រាប់ផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដី ទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះប្រពន្ធសាំសុនក៏យំនៅមុខប្ដីថា បងស្អប់ដល់ខ្ញុំហើយ មិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នា ដល់ពួកកូនចៅសាសន៍ខ្ញុំ តែមិនបានស្រាយប្រាប់ខ្ញុំសោះ គាត់ឆ្លើយទៅនាងថា អញមិនបានស្រាយប្រាប់ដល់ទាំងឪពុកម្តាយអញផង ដូច្នេះតើត្រូវស្រាយប្រាប់ដល់ឯងឬអី អាល់គីតាប ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដីទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្តាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។ |
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
នាងយំនៅមុខគាត់ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ លុះនៅថ្ងៃប្រាំពីរ ដោយព្រោះនាងរំអុកគាត់ខ្លាំងពេក គាត់ក៏ប្រាប់នាង រួចនាងក៏ប្រាប់ប្រស្នានោះដល់ប្រជាជនរបស់នាង។
ពេលនោះ នាងពោលទៅគាត់ថា៖ «ធ្វើដូចម្តេចឲ្យបងនិយាយថា "បងស្រឡាញ់អូន"ទៅកើត បើចិត្តបងមិននៅជាមួយខ្ញុំផងនោះ? បងបានបញ្ឆោតខ្ញុំគ្រប់បីដងហើយ បងមិនព្រមប្រាប់ខ្ញុំថាបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណាសោះ»។
កាលនាងចេះតែរំអុកគាត់ជាខ្លាំង ដោយពាក្យសម្ដីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ចិត្តរបស់គាត់ព្រួយសឹងតែនឹងស្លាប់។