យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ពួកចៅហ្វាយ 14:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ពោលទៅគេថា «ចេញពីអាហែកស៊ី មានចេញជាចំណី ហើយមានបង្អែម ចេញពីអាខ្លាំងពូកែ»។ គេខំដោះប្រស្នានោះអស់រយៈបីថ្ងៃ តែមិនអាចដោះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំសុនក៏ឆ្លើយថា៖ «មានចំណីចេញពីអ្នកឆី ហើយមានអាផ្អែមចេញពីអាខ្លាំងតើជាអ្វី?»។ បីថ្ងៃក្រោយមក យុវជនទាំងនោះនៅតែដោះប្រស្នាពុំរួចដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចោទថា «ពីអាហែកស៊ីមានចេញជាចំណី ហើយមានបង្អែមចេញពីអាខ្លាំងពូកែ» គេខំរកន័យរបស់ប្រស្នានោះ អស់៣ថ្ងៃមិនឃើញសោះ។ អាល់គីតាប លោកសាំសុនក៏ឆ្លើយថា៖ «មានចំណីចេញពីអ្នកឆី ហើយមានអាផ្អែមចេញពីអាខ្លាំងតើជាអ្វី?»។ បីថ្ងៃក្រោយមក យុវជនទាំងនោះនៅតែដោះប្រស្នាពុំរួចដដែល។ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
មានពួកអ្នកនាំសារមកទូលព្រះបាទយេហូសាផាតថា៖ «មានកងទ័ពយ៉ាងសន្ធឹកពីស្រុកអេដុម មកទាស់នឹងព្រះករុណា មកពីនាយសមុទ្រ ហើយមើល៍ គេមកដល់ហាសាលូន-តាម៉ារហើយ» (នោះគឺ ស្រុកអេន-កេឌី)។
កាលព្រះបាទយេហូសាផាត និងប្រជាជនរបស់ស្ដេចបានទៅដល់ ដើម្បីរឹបអូសយកជ័យភណ្ឌ នោះគេឃើញមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក មានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងវត្ថុដ៏មានតម្លៃជាច្រើន ហើយគេប្រមូលទុកសម្រាប់ខ្លួន រហូតទាល់តែយកមិនរួច។ គេនាំគ្នាប្រមូលអស់រយៈពេលបីថ្ងៃ ព្រោះជ័យភណ្ឌទាំងនោះមានច្រើនពេក។
ប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើ គេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយ។
ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
តែបើអ្នករាល់គ្នាដោះប្រស្នានេះមិនរួច នោះអ្នករាល់គ្នាត្រូវឲ្យអាវវែងសាមសិប និងសម្លៀកបំពាក់សាមសិបបន្លាស់ដល់ខ្ញុំវិញ»។ គេនិយាយទៅគាត់ថា៖ «សូមប្រាប់ប្រស្នារបស់អ្នកមក ដើម្បីឲ្យពួកយើងបានឮ»។
លុះដល់ថ្ងៃទីប្រាំពីរ គេទៅគំរាមប្រពន្ធសាំសុនថា៖ «ចូរទៅលួងលោមប្តីរបស់នាង ឲ្យស្រាយប្រស្នាប្រាប់យើងទៅ ប្រយ័ត្នក្រែងយើងដុតនាង និងក្រុមគ្រួសាររបស់ឪពុកនាងនឹងភ្លើង។ តើបានហៅយើងមកនេះ ដើម្បីប្លន់យើងឬ?»