ពួកចៅហ្វាយ 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុករបស់សាំសុនបានចុះទៅផ្ទះស្ត្រីនោះ ឯសាំសុនក៏រៀបចំពិធីជប់លៀងមួយនៅទីនោះ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកគាត់ក៏ចុះទៅឯផ្ទះនៃស្ត្រីនោះ ដល់ហើយសាំសុនក៏ចាត់ចែងរៀបជប់លៀង តាមទំនៀមទំលាប់នៃពួកកំឡោះ អាល់គីតាប ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយតាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ |
មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
ពេលចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ ហើយមិនដឹងថាស្រានេះមកពីណា (មានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹង) ចៅមហាក៏ហៅកូនកំលោះមកនិយាយថា៖
ទេវតាពោលមកកាន់ខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «នេះជាព្រះបន្ទូលពិតរបស់ព្រះ»។
គាត់ក៏ច្បាមយកសម្បុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ។ ពេលគាត់មកជួបឪពុកម្តាយ គាត់ក៏ជូនឃ្មុំនោះដល់ពួកគាត់ពិសាដែរ តែមិនបានប្រាប់ថាគាត់បានយកសម្បុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។