ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះប្រគល់គេមកក្នុងកណ្ដាប់ដៃនៃពួកយូដា
ពួកចៅហ្វាយ 11:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ក៏ប្រគល់ស៊ីហុន និងមនុស្សទាំងប៉ុន្មានរបស់ទ្រង់ មកក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏ប្រហារគេ។ ដូច្នេះ អ៊ីស្រាអែលក៏ចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ដែលរស់នៅស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្ដេចស៊ីហុន និងពលទ័ពរបស់ស្ដេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជម្នះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន នឹងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន អាល់គីតាប ពេលនោះ អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីស្រអែល បានប្រគល់ស្តេចស៊ីហុន និងពលទ័ពរបស់ស្តេច មកក្នុងកណ្តាប់ដៃជនជាតិអ៊ីស្រអែល ជនជាតិអ៊ីស្រអែលទទួលជ័យជំនះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ |
ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះប្រគល់គេមកក្នុងកណ្ដាប់ដៃនៃពួកយូដា
តើអ្នករាល់គ្នាមិនដឹងទេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចមកលើសាសន៍អ៊ីស្រាអែល គឺដល់ដាវីឌ និងវង្សានុវង្សរបស់ទ្រង់ឲ្យសោយរាជ្យជាដរាបតទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល?
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
ពួកអ៊ីស្រាអែលបានប្រហារស្ដេចដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមកដល់ត្រឹមព្រំដែនសាសន៍អាំម៉ូន ដ្បិតព្រំដែនរបស់កូនចៅអាំម៉ូននោះមាំណាស់។
ពេលនោះ ស៊ីហុនបានចេញមកទាស់នឹងយើង គឺស្ដេចបានលើកទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកច្បាំងនៅយ៉ាហាស់
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល៍ យើងបានប្រគល់ក្រុងយេរីខូរ ទាំងស្តេច ទាំងពួកអ្នកខ្លាំងពូកែដ៏អង់អាចរបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។
ប៉ុន្ដែ ព្រះបាទស៊ីហុនមិនទុកចិត្តអ៊ីស្រាអែល ដោយឲ្យគេដើរឆ្លងកាត់ទឹកដីរបស់ទ្រង់ឡើយ ហើយទ្រង់បានប្រមូលមនុស្សទាំងអស់របស់ទ្រង់ ទៅបោះទ័ពនៅយ៉ាហាស់ ហើយច្បាំងនឹងអ៊ីស្រាអែល។