Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:21 - អាល់គីតាប

21 ពេល​នោះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល បាន​ប្រគល់​ស្តេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្តេច មក​ក្នុង​កណ្តាប់​ដៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​ជ័យ​ជំនះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូ‌រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះនៃ​អ៊ីស្រា‌អែល ក៏​ប្រគល់​ស៊ីហុន និង​មនុស្ស​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មក​ក្នុង​កណ្ដាប់​ដៃរបស់​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​ក៏​ប្រហារ​គេ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ចាប់​យក​ស្រុក​ទាំង​មូល​របស់​សាសន៍​អាម៉ូរី ដែល​រស់​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ជ័យ‌ជម្នះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ក៏​ប្រគល់​ស៊ីហុន នឹង​ពួក​ទ្រង់​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង ហើយ​យើង​ក៏​ប្រហារ​គេ គឺ​យ៉ាង​នោះ​ហើយ ដែល​សាសន៍​អ៊ីស្រាអែល​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ជា​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​បាន

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាហាន​អ៊ីស្រ‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា អុលឡោះ​បាន​ប្រគល់​ពួក​គេ ក្នុង​កណ្តាប់​ដៃ​របស់​កង‌ទ័ព​យូដា។


អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ​ស្តេច​ទត និង​រាជ​វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រ‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។


យើង​នឹង​កំណត់​ព្រំ​ប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​ក្រហម រហូត​ដល់​សមុទ្រ​មេឌីទែ‌រ៉ាណេ ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជា‌ជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។


រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រហារ​ស្តេច​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្តេច​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង​មាំ។


ស្តេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្តេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ។


ប៉ុន្តែ ស្តេច​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូ‌រី​ឡើយ។ ស្តេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម