ប៉ុន្ដែ ពួកកូនចៅយូដាពុំអាចបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ដូច្នេះ សាសន៍យេប៊ូសរស់នៅជាមួយពួកកូនចៅយូដា នៅក្រុងយេរូសាឡិម រហូតដល់សព្វថ្ងៃ។
ពួកចៅហ្វាយ 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ប្រជាជនយូដាច្បាំងនឹងក្រុងយេរូសាឡិម ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយដុតទីក្រុងនោះចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅយូដាក៏ច្បាំងនឹងក្រុងយេរូសាឡិមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង អាល់គីតាប កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។ |
ប៉ុន្ដែ ពួកកូនចៅយូដាពុំអាចបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ដូច្នេះ សាសន៍យេប៊ូសរស់នៅជាមួយពួកកូនចៅយូដា នៅក្រុងយេរូសាឡិម រហូតដល់សព្វថ្ងៃ។
រីឯពួកកូនចៅបេនយ៉ាមីនវិញ គេមិនបានបណ្តេញពួកសាសន៍យេប៊ូសដែលនៅក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ សាសន៍យេប៊ូសបានរស់នៅជាមួយកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។
ក្រោយមក ប្រជាជនយូដាចុះទៅច្បាំងនឹងសាសន៍កាណាន ដែលរស់នៅស្រុកភ្នំ នៅតំបន់ណេកិប និងនៅតំបន់វាលទំនាបថែមទៀត។