មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។
ពួកចៅហ្វាយ 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឃើញអ័ដូនី-បេសេកនៅក្រុងបេសេក រួចច្បាំងនឹងលោក ព្រមទាំងវាយសម្លាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅបេសេក ពួកគេបានជួបស្ដេចអាដូនី-បេសេក ហើយនាំគ្នាច្បាំងនឹងស្ដេចនោះ។ ពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឃើញអ័ដូនី-បេសេកនៅក្រុងនោះ រួចច្បាំងនឹងលោក ព្រមទាំងវាយសំឡាប់ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតផង អាល់គីតាប នៅបេសេក ពួកគេបានជួបស្តេចអាដូនី-បេសេក ហើយនាំគ្នាច្បាំងនឹងស្តេចនោះ។ ពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរីស៊ីត។ |
មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។
បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។
ឯអ័ដូនី-បេសេកបានរត់ចេញ តែគេដេញតាម ហើយក៏ចាប់បាន រួចកាត់មេដៃ និងមេជើងរបស់លោក។
ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
ស្ដេចសូលបានរាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួនបីសែននាក់ ហើយពួកយូដាប្រាំពីរម៉ឺន នាក់