Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ក៏​ឃើញ​អ័ដូនី-បេសេក​នៅ​ក្រុង​នោះ រួច​ច្បាំង​នឹង​លោក ព្រម​ទាំង​វាយ​សំឡាប់​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេបាន​ឃើញ​អ័ដូនី-បេសេក​នៅ​ក្រុង​បេសេក រួច​ច្បាំង​នឹង​លោក ព្រម​ទាំង​វាយ​សម្លាប់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​បេសេក ពួក​គេ​បាន​ជួប​ស្ដេច​អាដូនី-‌បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្ដេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​បេសេក ពួក​គេ​បាន​ជួប​ស្តេច​អាដូនី-បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្តេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរី‌ស៊ីត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ពួក​គង្វាល​របស់​អាប់រ៉ាម នឹង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែ​ប្រឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ


ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​១​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក


ឯ​អ័ដូនី-បេសេក បាន​រត់​ចេញ​វិញ តែ​គេ​ដេញ​តាម​ចាប់​បាន​មក ហើយ​កាត់​មេ​ដៃ​មេ​ជើង​របស់​លោក​ចេញ


ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​មួយ​នឹង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស


ឯ​សូល​លោក​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចំនួន​៣​សែន​នាក់ ហើយ​ពួក​យូដា​៣​ម៉ឺន​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម