ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 1:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ណែប‌ថា‌លី​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​រស់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ។ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទ​ម្ងន់​បម្រើ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុល‌សម្ព័ន្ធ​ណែប‌ថាលី​ក៏​មិន​បាន​បណ្ដេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេត‌សេ‌មែស និង​ក្រុង​បេត‌អា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេត‌សេ‌មែស និង​អ្នក​ក្រុង​បេត‌អា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន​ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស នឹង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។

សូមមើលជំពូក

អាល់គីតាប

កុល‌សម្ព័ន្ធ​ណែបថា‌លី​ក៏​មិន​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេត‌សេ‌ម៉េស និង​ក្រុង​បេត‌អា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេត‌សេ‌ម៉េស និង​អ្នក​ក្រុង​បេត‌អា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 1:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​អំពើ​សុចរិត​របស់​ខ្ញុំ គឺ​តាម​អំពើ​បរិសុទ្ធ ដែល​ដៃ​ខ្ញុំ​ធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។


ពី​ឡាបា ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម (គឺ​ជា​ភ្នំ​កេសា‌ឡូន) ហើយ​ចុះ​ទៅ​ដល់​បេត-សេ‌មែស រហូត​ដល់​ធីម‌ណា


ពួក​សាប់‌យូឡូន​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ដែរ គឺ​ពួក​សាសន៍​កាណាន​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


គឺ​ពួក​អេស៊ើរ​រស់​នៅ​ក្នុង​ចំណោម​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​មិន​បាន​បណ្តេញ​សាសន៍ទាំង​នោះ​ចេញ​ទេ។


ពួក​សាសន៍​អាម៉ូរី​បាន​ជម្រុញ​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទៅ​រស់​នៅ​ស្រុក​ភ្នំ គឺ​មិន​ព្រម​បើក​ឲ្យ​ពួក​គេ​ចុះ​មក​រស់​នៅ​វាល​ច្រក​ភ្នំ​ឡើយ។


ពួក​សាសន៍​អាម៉ូរី​បាន​តាំង​ចិត្ត​រស់​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន និង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ពូជ​ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ដៃ​ត្រួត​ត្រា​លើ​ពួក​គេ នោះ​គេ​ក៏​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។