Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 កុល‌សម្ព័ន្ធ​ណែប‌ថាលី​ក៏​មិន​បាន​បណ្ដេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេត‌សេ‌មែស និង​ក្រុង​បេត‌អា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេត‌សេ‌មែស និង​អ្នក​ក្រុង​បេត‌អា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ពួក​ណែប‌ថា‌លី​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​រស់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ។ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទ​ម្ងន់​បម្រើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន​ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស នឹង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 កុល‌សម្ព័ន្ធ​ណែបថា‌លី​ក៏​មិន​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេត‌សេ‌ម៉េស និង​ក្រុង​បេត‌អា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេត‌សេ‌ម៉េស និង​អ្នក​ក្រុង​បេត‌អា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។


ពី​បាឡា ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេ‌មែស ដោយ​កាត់​តាម​ធីមណា


កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ក៏​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​គីត្រូន និង​អ្នក​ស្រុក​ណាហា‌ឡាល ចេញ​ពី​ស្រុក​នោះ​ដែរ។ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន តែ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ក៏​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ ព្រោះ​គេ​មិន​បាន​បណ្ដេញ​ជន‌ជាតិ​ទាំង​នោះ​ចេញ​ពី​ស្រុក​ឡើយ។


ជន‌ជាតិ​អាម៉ូរី​បាន​រុញ​ច្រាន​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។


ជន‌ជាតិ​អាម៉ូរី​រស់​នៅ​ក្រុង​ហេរេស អាយ៉ា‌ឡូន និង​សាល‌ប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួត‌ត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម