បរិទេវ 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ព្រោះតែការអត់ឃ្លាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយឃ្លានខ្លាំងពេក ស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន អាល់គីតាប ដោយឃ្លានខ្លាំងពេក ស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។ |
ដ្បិតទូលបង្គំបានត្រឡប់ដូចជា ថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។
ឥឡូវនេះ មុខរបស់គេខ្មៅជាងធ្យូង គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកជាប់នឹងឆ្អឹង ស្វិតក្រៀមដូចជារំកាច់ឈើ។