ទាល់តែព្រះយេហូវ៉ាឈ្ងោកមើល ហើយពិចារណាពីស្ថានសួគ៌មក។
រហូតទាល់តែព្រះអម្ចាស់ទតឃើញ ពីស្ថានបរមសុខ។
ទាល់តែព្រះយេហូវ៉ាទ្រង់ឈ្ងោកមើល ហើយពិចារណាពីស្ថានសួគ៌មក
រហូតទាល់តែអុលឡោះតាអាឡាមើលឃើញ ពីសូរ៉កា។
សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។
ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ
ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលព្រះអង្គបានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី? តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសម្លាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ?
ភ្នែកខ្ញុំធ្វើឲ្យចិត្តខ្ញុំកើតទុក្ខ ដោយព្រោះពួកកូនស្រីនៃក្រុងរបស់ខ្ញុំ។
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមព្រះអង្គទតមកការដែលគេត្មះដៀលយើងខ្ញុំ