ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់
បរិទេវ 3:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេជិះជាន់ពួកឈ្លើយនៅផែនដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែល ជាប់ជាឈ្លើយក្នុងស្រុកណាមួយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការដែលជាន់ឈ្លីពួកឈ្លើយនៅផែនដី អាល់គីតាប ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែល ជាប់ជាឈ្លើយក្នុងស្រុកណាមួយ |
ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់
ដ្បិតព្រះយេហូវ៉ា ព្រះសណ្ដាប់មនុស្សកម្សត់ទុគ៌ត ហើយមិនមើលងាយប្រជារាស្ត្រព្រះអង្គ ដែលជាប់ឃុំឃាំងឡើយ។
សូមឲ្យសំឡេងថ្ងូររបស់ពួកអ្នកទោស បានឮដល់ព្រះអង្គ ហើយដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ សូមការពារអ្នកដែលមានទោសដល់ស្លាប់ ទាំងនោះផង។
ជាអ្នកដែលបានធ្វើឲ្យលោកីយ រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយ ឲ្យត្រឡប់ទៅឯផ្ទះគេវិញនោះ?
ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរបង្ហាញខ្លួនមក គេនឹងមានអាហារស៊ីតាមផ្លូវ ហើយគេនឹងរកស៊ីនៅលើកំពូលភ្នំទាំងប៉ុន្មាន
ពួកអ៊ីស្រាអែលប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ បន្ទាប់មក នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ។
ព្រះអង្គមិនសប្បាយព្រះហឫទ័យទេ ក្នុងការធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនានោះ។