អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបម្រើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
បទចម្រៀងសាឡូម៉ូន 8:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចម្ការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់មួយពាន់នោះ ហើយពួកអ្នកដែលធ្វើចម្ការនឹងបានពីររយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះបាទសាឡូម៉ូន ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ ខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់១ពាន់នោះ ហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ អាល់គីតាប សូមជម្រាបស្តេចស៊ូឡៃម៉ាន ស្តេចទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ |
អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបម្រើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំ ដ្បិតខ្ញុំបានហាលថ្ងៃហើយ ពួកបងប្អូនប្រុសរបស់ខ្ញុំ ខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ
ស្តេចសាឡូម៉ូនមានចម្ការទំពាំងបាយជូរ នៅត្រង់បាល-ម៉ូន ទ្រង់បានប្រវាស់ទៅឲ្យអ្នកដទៃធ្វើ ពួកនោះគ្រប់ៗគ្នាត្រូវយកប្រាក់មួយពាន់ដួង មកថ្វាយ ដើម្បីឲ្យបានផលចម្ការនោះ។
៙ ឱនាងដែលអាស្រ័យនៅក្នុងសួនអើយ សម្លាញ់របស់ខ្ញុំកំពុងរង់ចាំស្តាប់សំឡេងឯង សូមឲ្យយើងបានឮផង។
ចូរអ្នករាល់គ្នារក្សាខ្លួន ហើយរក្សាហ្វូងចៀម ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យមើលខុសត្រូវ ដើម្បីថែរក្សាក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានទិញដោយព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់។
ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
តើអ្វីជាសេចក្ដីសង្ឃឹម អំណរ និងមកុដ ដែលនាំឲ្យយើងរីករាយនៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នៅពេលព្រះអង្គយាងមក? តើមិនមែនជាអ្នករាល់គ្នាទេឬ?