ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាលបានធ្វើការ ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងអាវក្រោះ ឯពួកមេដឹកនាំ ក៏ឈរនៅពីក្រោយពួកវង្សយូដាទាំងមូល
បទចម្រៀងសាឡូម៉ូន 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចម្បាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះប្រដាប់អាវុធ រៀបចំខ្លួនធ្វើសឹកសង្គ្រាម។ ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង ភាពអាសន្ន នៅពេលយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចំបាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅរាត្រីយប់។ អាល់គីតាប អ្នកទាំងនោះប្រដាប់អាវុធ រៀបចំខ្លួនធ្វើសឹកសង្គ្រាម។ ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង ភាពអាសន្ន នៅពេលយប់។ |
ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាលបានធ្វើការ ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងអាវក្រោះ ឯពួកមេដឹកនាំ ក៏ឈរនៅពីក្រោយពួកវង្សយូដាទាំងមូល
ដែលកំពុងសង់កំផែង។ អស់អ្នកដែលលីសែង ហើយដឹកជញ្ជូន គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ។
ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ!
អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ ដែលគួរឲ្យតក់ស្លុតនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ
ន៎ុះន៏ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន មានមនុស្សស្ទាត់ជំនួញ ក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែលហុកសិបនាក់ហែហម
យើងនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា យើងនឹងស្រោចទឹកជានិច្ច ហើយមើលថែទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ
ដ្បិត យើងនឹងដាស់នគរធំៗមួយពួក នៅស្រុកនៅខាងជើងឡើង ហើយបណ្ដាលឲ្យគេមកទាស់នឹងក្រុងបាប៊ីឡូន ពួកទាំងនោះនឹងតម្រៀបគ្នាច្បាំងនឹងទីក្រុង ហើយចាប់យកបាន ព្រួញរបស់គេនឹងដូចជាព្រួញរបស់មនុស្សស្ទាត់ជំនាញ ហើយខ្លាំងពូកែ ឥតមានណាមួយបាញ់ដោយឥតប្រយោជន៍នោះទេ។
អេហ៊ុឌបានធ្វើកាំបិតមុខពីរ មានប្រវែងមួយហត្ថសម្រាប់ខ្លួន ហើយសៀតភ្ជាប់នឹងចង្កេះខាងស្តាំ ក្រោមសម្លៀកបំពាក់របស់លោក។