ពេលនោះ ក្រុមជំនុំទាំងអស់ក៏ឆ្លើយតប ដោយសំឡេងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំត្រូវតែធ្វើតាមប្រសាសន៍របស់លោក។
នេហេមា 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេឆ្លើយថា៖ «យើងខ្ញុំនឹងប្រគល់ឲ្យពួកគេវិញ ក៏នឹងលែងយកការពីពួកគេទៀតដែរ យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកមានប្រសាសន៍»។ ខ្ញុំក៏ហៅពួកសង្ឃមក ហើយបង្ខំឲ្យអ្នកទាំងនោះស្បថថា ពួកគេនឹងធ្វើតាមពាក្យសន្យា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេឆ្លើយថា យើងខ្ញុំនឹងប្រគល់ទៅវិញ ហើយនឹងលែងយកការពីគេតរៀងទៅ យើងខ្ញុំនឹងធ្វើដូចជាលោកមានប្រសាសន៍ រួចខ្ញុំហៅពួកសង្ឃមក ចាប់ឲ្យអ្នកទាំងនោះស្បថថា នឹងធ្វើតាមពាក្យសន្យានោះ អាល់គីតាប អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ ពេលនោះ ខ្ញុំបានហៅអ៊ីមុាំមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខអ៊ីមុាំទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសំដីរបស់ខ្លួន។ |
ពេលនោះ ក្រុមជំនុំទាំងអស់ក៏ឆ្លើយតប ដោយសំឡេងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំត្រូវតែធ្វើតាមប្រសាសន៍របស់លោក។
ពេលនោះ លោកអែសរ៉ាក្រោកឡើង ហើយបង្គាប់ឲ្យមេដឹកនាំពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងប៉ុន្មានស្បថ ដើម្បីឲ្យគេធ្វើតាមពាក្យសម្បថនោះ។ ដូច្នេះ ពួកគេក៏នាំគ្នាស្បថ។
ចូលរួមជាមួយពួកបងប្អូនរបស់ពួកគេ ពួកអភិជនរបស់ពួកគេ ពួកគេស្បថឲ្យត្រូវបណ្ដាសាដល់ខ្លួន ប្រសិនបើគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមកដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើង ព្រមទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ។
យើងមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។
ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
ខ្ញុំបានស្ដីបន្ទោសពួកគេ ដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះ ហើយហាមគេថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។
សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។
ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។
ឯសាខេ ក៏ឈរទូលទ្រង់ថា៖ «មើល៍! ព្រះអម្ចាស់អើយ ទូលបង្គំនឹងចែកទ្រព្យទូលបង្គំពាក់កណ្តាល ឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានបំបាត់អ្វីដល់អ្នកណា នោះទូលបង្គំនឹងសងគេមួយជាបួនវិញ»។