Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 10:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ឆ្លើយ​តប ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាមប្រសាសន៍របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​តប​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម ដូច​ជា​លោក​មាន​ប្រសាសន៍​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!

សូមមើលជំពូក ចម្លង




អែសរ៉ា 10:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នាឥឡូវ​នេះទៅ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ និង​ពី​ប្រពន្ធ​ជា​ស្ត្រី​សាសន៍​ដទៃ​ទៅ»។


ប៉ុន្តែ មាន​មនុស្ស​ច្រើន​ណាស់ ហើយ​នេះ​ក៏​ជា​រដូវ​ភ្លៀង​ខ្លាំង​ផង យើង​ខ្ញុំ​មិន​អាច​ឈរ​នៅ​ខាង​ក្រៅ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​កិច្ច​ការ​ដែល​សម្រេច​បាន​ក្នុង​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​នេះ។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់


ចិត្តរបស់​គេ​មិន​ទៀង​ចំពោះ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​ព្រះ‌អង្គ​ដែរ។


គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម