ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
នេហេមា 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាលូន កូនកុល-ហូសេ ជាមេដឹកនាំលើសង្កាត់មីសប៉ា បានជួសជុលទ្វារក្បាលទឹក។ គាត់បានសង់ទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក រួចគាត់សង់កំផែងស្រះស៊ីឡោម ដែលនៅក្បែរសួនច្បារស្តេច រហូតដល់ជណ្តើរដែលចុះពីទីក្រុងដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរចុះមកពីបុរីព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្វារក្បាលទឹក គឺសាលូន កូនកុល-ហូសេ ជានាយដំរួតឃុំមីសប៉ាបានជួសជុល គាត់បានសង់ ហើយប្រក់ដំបូលទ្វារនោះ ក៏ដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ នឹងរនុកឡើង រួចគាត់ធ្វើកំផែងត្រង់ស្រះស៊ីឡោម ដែលនៅក្បែរសួនច្បារស្តេច រហូតដល់ជណ្តើរ ដែលចុះពីទីក្រុងដាវីឌ អាល់គីតាប លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានស្តេច រហូតដល់ជណ្ដើរចុះមកពីបុរីស្តេចទត។ |
ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
វេលានោះ ពួកខ្មាំងបានបំបាក់ទម្លាយកំផែងក្រុង មួយដុំ រួចស្ដេច និងពួកទាហានទាំងអស់រត់ចេញ តាមផ្លូវទ្វារដែលនៅកណ្ដាលកំផែងទាំងពីរ ជិតច្បាររបស់ស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេបានឡោមព័ទ្ធទីក្រុង។
គឺព្រះបាទហេសេគា ដែលបានទប់រន្ធទឹកខាងលើនៃជ្រោះគីហុន បង្ហូរតម្រង់ចុះមក ដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចម្រើនឡើង ក្នុងគ្រប់ការទាំងអស់។
ពេលមកដល់ទ្វារក្បាលទឹក ដែលស្ថិតនៅពីមុខគេ គេឡើងតាមជណ្តើរក្រុងព្រះបាទដាវីឌ តាមកន្លែងឡើងទៅលើកំផែង ពីលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត។
បន្ទាប់មក ខ្ញុំបន្តដំណើរទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានឡើយ។
បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។
នៅជាប់នឹងពួកគាត់ មានសាលូម ជាកូនរបស់ហាឡូហេស ជាមេដឹកនាំលើសង្កាត់មួយចំហៀងនៃក្រុងយេរូសាឡិម គឺគាត់ និងពួកកូនស្រីរបស់គាត់ បានជួសជុល។
ម៉ាលគា កូនរបស់រេកាប ជាមេដឹកនាំលើសង្កាត់បេត-ហាកេរែម បានជួសជុលទ្វារសំរាម។ គាត់បានសង់ទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
នៅជាប់នឹងគាត់ មានអេស៊ើរ កូនរបស់យេសួរ ជាមេដឹកនាំលើស្រុកមីសប៉ា បានជួសជុលមួយផ្នែកទៀត ទល់មុខនឹងផ្លូវឡើងទៅឃ្លាំងគ្រឿងសស្ត្រាវុធ ត្រង់ចន្ទល់កំផែង។
នៅជាប់នឹងអ្នកទាំងនោះ មានមេឡាទា ជាអ្នកក្រុងគីបៀន និងយ៉ាដោន ជាអ្នកក្រុងមេរ៉ុន ពួកក្រុងគីបៀន និងពួកក្រុងមីសប៉ា ជាស្រុកដែលនៅក្រោមអំណាចរបស់ចៅហ្វាយខេត្ត នៅខាងនាយទន្លេ បានជួសជុល។
នៅជាប់នឹងអ្នកទាំងនោះ មានរេផាយ៉ា ជាកូនរបស់ហ៊ើរ ដែលជាមេដឹកនាំលើសង្កាត់មួយចំហៀងនៃក្រុងយេរូសាឡិម បានជួសជុល។
«ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ»។
ដូច្នេះ ហោរាយេរេមាក៏ទៅជួបកេដាលា ជាកូនអ័ហ៊ីកាមនៅត្រង់មីសប៉ា ហើយស្នាក់នៅជាមួយគាត់ នៅក្នុងចំណោមប្រជាជនដែលសល់នៅក្នុងស្រុក។
ឬអ្នករាល់គ្នាស្មានថា ពួកដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំមកលើកិនស្លាប់នោះ គេមានទោសលើសជាងមនុស្សទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមឬ?
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។
(រីឯពួកកូនចៅបេនយ៉ាមីនបានឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ា) ពួកកូនចៅអ៊ីស្រាអែលសួរថា៖ «សូមប្រាប់យើងមក តើអំពើដ៏អាក្រក់នេះកើតឡើងយ៉ាងដូចម្ដេច?»