ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហានូន និង​អ្នក​ស្រុក​សាណូអា បាន​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក ក៏​បាន​ជួស​ជុល​កំផែង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហានូន និង​អ្នក​ស្រុក​សាណូ‌អា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន នឹង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។

សូមមើលជំពូក

អាល់គីតាប

លោក​ហានូន និង​អ្នក​ស្រុក​សាណូ‌អា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។

សូមមើលជំពូក



នេហេមា 3:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្រពន្ធ​របស់​គាត់ ដែល​ជា​សាសន៍​យូដា បង្កើត​យេរេឌ​ជា​អ្នក​សង់​ក្រុង​កេដោរ ហេប៊ើរ ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល ជា​អ្នក​សង់​ក្រុង​សាណូ‌អា។


មួយ​ទៀត ព្រះបាទ​អូសៀស​ទ្រង់​សង់​ប៉ម​នៅ​ក្រុង​យេរូ‌សាឡិម ត្រង់​ទ្វារ​ជ្រុង ទ្វារ​ច្រក​ភ្នំ ហើយ​នៅ​ត្រង់​រំពត់​កំផែង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ណាស់


សា‌ណូអា អាឌូឡាម និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ ហើយ​អា‌សេកា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ដូច្នេះ គេ​បាន​តាំង​ទី​លំ‌នៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ីនណម។


ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​អណ្តូង​នាគ និង​ទ្វារ​សំរាម រួច​ខ្ញុំ​បាន​ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម​ដែល​បាក់​បែក និង​ទ្វារ​ក្រុង​ដែលត្រូវភ្លើង​ឆេះ។


ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទាំង​យប់ ហើយ​ពិនិត្យ​មើល​កំផែង រួច​ខ្ញុំ​ត្រឡប់​ក្រោយ ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ ហើយ​ក៏​វិល​មក​វិញ។


សាណូអា អេន-កានីម តាពួរ អេណាម


យេស‌រាល យ៉ុកឌាម សាណូអា