ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 13:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា មិន​បាន​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ​នៃ​យើង​មិន​បាន​នាំ​អស់​ទាំង​សេចក្ដី​អា‌ក្រក់​នេះ​មក​លើ​យើង និង​មក​លើ​ទី​ក្រុង​នេះ​ទេ​ឬ? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បង្អាប់​ថ្ងៃ​សប្ប័ទ ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ ធ្លាក់​មក​លើ​ពួក​អ៊ីស្រា‌អែល​ថែម​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​នេះ​ធ្វើ​អី ឯ​ពួក​ឰយុកោ​របស់​អ្នក​រាល់​គ្នា តើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ឬ​អី ហេតុ​នោះ​បាន​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​នេះ មក​លើ​យើង នឹង​លើ​ទី​ក្រុង​នេះ​ផង ប៉ុន្តែអ្នក​រាល់​គ្នា​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ មក​លើ​ពួក​អ៊ីស្រាអែល​ថែម​ទៀត ដោយ​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​កំហឹង​របស់​ទ្រង់ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។

សូមមើលជំពូក



នេហេមា 13:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត យើង​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​មួយ​ភាគ​ក្នុង​បី ក្នុង​មួយ​សេកែល​រាល់​ឆ្នាំ សម្រាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


តែ​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ដើម្បី​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​ឈប់​លី​សែង​បន្ទុក​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​បង្កាត់​ភ្លើង​នៅ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​អស់​ទាំង​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ឥត​ដែល​រលត់​ឡើយ។


ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្ដាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ។


ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ ឬ​តាម​បញ្ញត្តិ​ច្បាប់ ឬ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ»។


តើ​អ្នក​រាល់​គ្នា​ភ្លេច ពី​អំពើ​អាក្រក់​បុព្វ‌បុរស​របស់​អ្នក អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ប្រពន្ធ​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់របស់​ខ្លួន​អ្នក និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ហើយ​ឬ?


គេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក​ទៅ​ដែរ។


វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា។


បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​យើង​ទៀត នោះ​យើង​នឹង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។


នោះ​យើង​នឹង​ដើរ​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។


ដោយ​ពាក្យ​ថា "តើ​ពេល​ណា​ទើប​ផុត​ថ្ងៃ​បុណ្យ​ចូល​ខែ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​ថ្ងៃ​សប្ប័ទ​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី? យើង​នឹង​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​បញ្ឆោត​គេ​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ


ឥឡូវនេះ មើល៍! អ្នក​រាល់​គ្នា​ជា​ពូជ​របស់​មនុស្ស​បាប បាន​ងើប​ឡើង ហើយ​ចង់​ធ្វើ​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា ដើម្បី​បង្កើន​សេចក្ដី‌ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ឲ្យ​កាន់​តែ​ក្តៅ​ឡើង​ថែម​ទៀត!