ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និង​ម្អា‌សេ‌យ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេ កុល-ហូសេ​ជា​កូន​ហា‌សាយ៉ា ហា‌សាយ៉ា​ជា​កូន​អ័‌ដាយ៉ា អ័‌ដាយ៉ា​ជា​កូន​យ៉ូ‌យ៉ារីប យ៉ូ‌យ៉ារីប​ជា​កូន​សាការី សាការី​ជា​កូន​ស៊ី‌ឡូនី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ាសេ‌យ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូ‌នី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​ម្អាសេយ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេៗ ជា​កូន​ហា‌សា‌យ៉ាៗ ជា​កូន​អ័ដា‌យ៉ាៗ ជា​កូន​យ៉ូយ៉ា‌រីបៗ ជា​កូន​សាការីៗ ជា​កូន​ស៊ី‌ឡូនី

សូមមើលជំពូក

អាល់គីតាប

លោក​ម៉ាសេ‌យ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​ណាពី​សាកា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូ‌នី។

សូមមើលជំពូក



នេហេមា 11:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ហើយ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សេឡា"។ កាល​នាង​សម្រាល​កូន​នោះ នាង រស់​នៅ​ភូមិ​កេស៊ីប។


កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡា‌អា‌ដា ជា​អ្នក​តាំង​ក្រុង​ម៉ារី‌សា ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក​ដែល​ត្បាញ​សំពត់​ខ្លូត​ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា


ក្នុង​ពួក​ស៊ីឡូរ មាន​អ័សា‌យ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់។


ឯ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​សាការី សាការី​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​សេផាធា សេផាធា​ជា​កូន​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស


កូន​ចៅ​របស់​ពេរេស​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ក្លាហាន​ចំនួន ៤៦៨ នាក់។


សាលូន កូន​កុល-ហូសេ ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មីសប៉ា បាន​ជួស‌ជុល​ទ្វារ​ក្បាល​ទឹក។ គាត់​បាន​សង់ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក រួច​គាត់​សង់​កំផែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ​ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ។


កូន​ចៅ​របស់​យូដា​តាម​ពូជ​អំបូរ​របស់​គេ​មាន អំបូរ​សេឡា ជា​ពូជពង្ស​របស់​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​ពេរេស អំបូរ​សេរ៉ាស ជា​ពូជពង្ស​របស់​សេរ៉ាស។