នេហេមា 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ឯអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនខ្លះ។ កូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការី សាការីជាកូនអ័ម៉ារា អ័ម៉ារាជាកូនសេផាធា សេផាធាជាកូនម៉ាលេលាល ក្នុងពូជពង្សពេរេស សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអថាយ៉ាជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារា ដែលត្រូវជាកូនរបស់លោកសេផាធា ដែលត្រូវជាកូនរបស់លោកម៉ាលេលាល ក្នុងអំបូរពេរេស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឯនៅក្នុងក្រុងយេរូសាឡិម នោះមានពួកកូនចៅយូដា នឹងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស សូមមើលជំពូកអាល់គីតាប4 ប៉ុន្តែ មានកូនចៅយូដា និងកូនចៅពុនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអថាយ៉ាជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកសាការីយ៉ា ដែលត្រូវជាកូនរបស់លោកអម៉ារា ដែលត្រូវជាកូនរបស់លោកសេផាធា ដែលត្រូវជាកូនរបស់លោកម៉ាលេលាល ក្នុងអំបូរពេរេស។ សូមមើលជំពូក |