Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សាលូន កូន​កុល-ហូសេ ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មីសប៉ា បាន​ជួស‌ជុល​ទ្វារ​ក្បាល​ទឹក។ គាត់​បាន​សង់ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក រួច​គាត់​សង់​កំផែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ​ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​ដំរួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ស្តេច រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ស្តេច​ទត។

សូមមើលជំពូក ចម្លង




នេហេមា 3:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំ​វិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង។


វេលា​នោះ ពួក​ខ្មាំង​បាន​បំបាក់​ទម្លាយ​កំផែង​ក្រុង មួយ​ដុំ រួច​ស្ដេច និង​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ជិត​ច្បារ​របស់​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​បាន​ឡោម‌ព័ទ្ធ​ទី​ក្រុង។


គឺ​ព្រះបាទ​ហេ‌សេ‌គា ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ​នៃ​ជ្រោះ​គីហុន បង្ហូរ​តម្រង់​ចុះ​មក ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចម្រើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់។


ពេល​មក​ដល់​ទ្វារ​ក្បាល​ទឹក ដែល​ស្ថិត​នៅ​ពីមុខ​គេ គេ​ឡើង​តាម​ជណ្តើរ​ក្រុង​ព្រះ‌បាទ​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ពី​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត។


បន្ទាប់​មក ខ្ញុំ​បន្ត​ដំណើរ​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក និង​ស្រះ​ហ្លួង តែ​គ្មាន​ផ្លូវ​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​ដើរ​ទៅ​បាន​ឡើយ។


បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​ពួក‌គេ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អា‌ក្រក់​របស់​ពួក​យើង​ស្រាប់ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែបែក​បាក់ ហើយ​ទ្វារ​ក្រុង​ត្រូវ​ភ្លើង​ឆេះ​អស់។ ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះ‌ដៀល​យើង​ទៀត»។


នៅ​ជាប់​នឹង​ពួក​គាត់ មាន​សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជាមេដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់ បាន​ជួស‌ជុល។


ម៉ាលគា កូន​របស់​រេកាប ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ហា‌កេរែម បាន​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


នៅ​ជាប់​នឹង​គាត់ មាន​អេស៊ើរ កូន​របស់​យេសួរ ជាមេ​ដឹក​នាំ​លើ​ស្រុក​មីសប៉ា បាន​ជួស‌ជុល​មួយផ្នែក​ទៀត ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​ចន្ទល់​កំផែង។


នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ បាន​ជួស‌ជុល។


នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​រេផា‌យ៉ា ជា​កូន​របស់​ហ៊ើរ ដែល​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃក្រុង​យេរូ‌សាឡិម បាន​ជួស‌ជុល។


យើង​បាន​ជីក​ស្រះ​ទឹក សម្រាប់​ស្រោច​ចម្ការ​បណ្តុះ​កូន​ឈើ


«ដោយ​ព្រោះ​សាសន៍​នេះ គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ»។


ដូច្នេះ ហោរា​យេរេមា​ក៏​ទៅ​ជួប​កេដាលា ជា​កូន​អ័ហ៊ី‌កាម​នៅ​ត្រង់​មីសប៉ា ហើយ​ស្នាក់​នៅ​ជា‌មួយ​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​សល់​នៅ​ក្នុង​ស្រុក។


ឬ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើកិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឬ?


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោម​ទៅ» (ស៊ីឡោម មាន​ន័យ​ថា ចាត់​ឲ្យ​ទៅ)។ ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ​ទាំង​ភ្នែក​មើល​ឃើញ។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


(រីឯ​ពួក​កូន​ចៅ​បេនយ៉ាមីនបាន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​មក​ដល់​មីស‌ប៉ា) ពួក​កូន​ចៅ​អ៊ីស្រា‌អែល​សួរ​ថា៖ «សូម​ប្រាប់​យើង​មក តើ​អំពើ​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម