(គ្រានោះ ដើមខ្លូតទេស និងស្រូវឱក ត្រូវហិនហោចអស់ ដ្បិតស្រូវឱកកំពុងបែកកួរ ហើយដើមខ្លូតទេសចេញផ្កាហើយ
ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
ឯដើមខ្លូតទេសនឹងស្រូវឱក នោះហិនហោចអស់ ដ្បិតស្រូវឱកកំពុងតែបែកគួរ ហើយដើមខ្លូតទេសចេញផ្កាហើយ
ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្ដាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំងប្រាំពីរនាក់នោះក៏ស្លាប់ជាមួយគ្នា គេសម្លាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចម្រូត ពេលទើបចាប់តាំងច្រូតស្រូវឱក។
តែស្រូវសាលី និងស្រូវអេប៉ូតមិនបានខូចទេ ដ្បិតមិនទាន់ដុះឡើងនៅឡើយ)។
យើងបានវាយអ្នករាល់គ្នាដោយស្រូវស្កក ហើយក្រាស៊ី សួនដំណាំជាច្រើន និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមល្វា និងដើមអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបំផ្លាញអស់ដែរ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រម វិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ
គឺយ៉ាងនោះហើយ ដែលណាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូតស្រូវឱក។
ដូច្នេះ នាងក៏នៅជាប់ជាមួយពួកស្រីៗរបស់លោកបូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូតស្រូវ និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយម្តាយក្មេក។