ព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗហើរមក ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។
និក្ខមនំ 8:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺមានរុយទាំងហ្វូងៗចូលមកក្នុងដំណាក់របស់ផារ៉ោន មកក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រី និងពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្ដេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះមានរុយទាំងហ្វូង ដែលនាំឲ្យវេទនាចិត្ត មកក្នុងដំណាក់ផារ៉ោន ក្នុងផ្ទះពួកមហាតលិកទ្រង់ ហើយពេញក្នុងស្រុកអេស៊ីព្ទផង រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតទៅ។ អាល់គីតាប អុលឡោះតាអាឡាធ្វើតាមបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ |
ព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗហើរមក ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។
ប្រសិនបើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ នោះមើល៍ យើងនឹងចាត់រុយទាំងហ្វូងៗឲ្យមកលើអ្នក លើពួកនាម៉ឺនមន្ត្រីរបស់អ្នក និងប្រជារាស្ត្ររបស់អ្នក មកក្នុងផ្ទះរបស់អ្នក ហើយផ្ទះរបស់សាសន៍អេស៊ីព្ទនឹងមានរុយពាសពេញទាំងអស់ ព្រមទាំងដីដែលគេរស់នៅដែរ។
យើងនឹងញែក ប្រជារាស្ត្ររបស់យើង និងប្រជារាស្ត្ររបស់អ្នកឲ្យដាច់ចេញពីគ្នា។ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក"»។
កង្កែបទាំងនោះនឹងលោតឡើងលើអ្នក លើប្រជារាស្ត្រ និងលើពួកនាម៉ឺនមន្ត្រីរបស់អ្នកទាំងអស់"»។