លោកម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះ ពេញមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតក៏បក់នាំហ្វូងកណ្តូបមក។
និក្ខមនំ 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កាលណាផារ៉ោននិយាយមកអ្នកថា "ចូរសម្តែងបាដិហារិយ៍មកមើល" នោះអ្នកត្រូវប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បងបោះទៅខាងមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្តែងបាដិហារិយ៍នោះ ត្រូវប្រាប់អើរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាផារ៉ោននិយាយមកឯងថា ចូរឯងសំដែងបាដិហារិយ៍មកមើល នោះឲ្យឯងប្រាប់អើរ៉ុនថា ចូរយកដំបងរបស់បងបោះទៅនៅចំពោះមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់ អាល់គីតាប «ប្រសិនបើស្តេចហ្វៀរ៉អ៊ូនទាមទារឲ្យអ្នកសំដែងការអស្ចារ្យ នោះត្រូវប្រាប់ហារូនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្តេចហ្វៀរ៉អ៊ូន ដំបងនោះនឹងក្លាយទៅជាពស់»។ |
លោកម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះ ពេញមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតក៏បក់នាំហ្វូងកណ្តូបមក។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើមានអ្វីនៅដៃរបស់អ្នក?» លោកឆ្លើយថា៖ «មានដំបង»។
លោកម៉ូសេក៏នាំយកប្រពន្ធ កូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយយកទាំងដំបងរបស់ព្រះកាន់នៅដៃ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!» លោកក៏បោះដំបងទៅដី ហើយដំបងត្រឡប់ទៅជាសត្វពស់ លោកម៉ូសេក៏រត់ចេញពីសត្វពស់។
លោកម៉ូសេក៏លើកដំបងទៅលើមេឃ ហើយព្រះយេហូវ៉ាបានចាត់ឲ្យមានផ្គរលាន់ និងព្រឹលមក ក៏មានរន្ទះភ្លើងមកលើផែនដី។ ព្រះយេហូវ៉ាក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីព្ទ។
«ចូរអ្នកសូមទីសម្គាល់មួយពីព្រះយេហូវ៉ាជាព្រះរបស់អ្នកចុះ ចូរសូម ទោះបើនៅក្នុងទីជម្រៅ ឬនៅទីខ្ពស់ខាងលើក្តី»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសម្បើមដែលដេក នៅកណ្ដាលទន្លេរបស់ខ្លួនអើយ យើងទាស់នឹងអ្នក ដ្បិតអ្នកថា ទន្លេនេះជារបស់យើង យើងបានបង្កើតសម្រាប់តែខ្លួនយើង។
តែព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។
ប៉ុន្តែ បើខ្ញុំធ្វើ ហើយអ្នករាល់គ្នាមិនជឿខ្ញុំ ក៏គួរតែជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាគង់នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះវរបិតា»។
ពេលនោះ ពួកសាសន៍យូដាទូលសួរព្រះអង្គថា៖ «ដែលលោកធ្វើដូច្នេះ តើលោកមានទីសម្គាល់អ្វីបង្ហាញយើង?»
ដូច្នេះ គេទូលសួរព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វីឲ្យយើងខ្ញុំឃើញ ហើយជឿដល់លោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?