យើងមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលយើងបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក រហូតដល់សព្វថ្ងៃនេះ គឺយើងបាននៅតែក្នុងត្រសាល និងក្នុងរោងឧបោសថទេ។
និក្ខមនំ 40:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានពពកមកគ្របលើត្រសាលជំនុំ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញរោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ អាល់គីតាប ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។ |
យើងមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលយើងបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក រហូតដល់សព្វថ្ងៃនេះ គឺយើងបាននៅតែក្នុងត្រសាល និងក្នុងរោងឧបោសថទេ។
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។
ពួកសង្ឃពុំអាចចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។
នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាដែលគង់ក្នុងបង្គោលភ្លើង និងបង្គោលពពក ព្រះអង្គទតទៅលើកងទ័ពអេស៊ីព្ទ ធ្វើឲ្យកងទ័ពអេស៊ីព្ទភ័យស្លន់ស្លោ។
កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។
យើងនឹងមកជួបជាមួយកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អរបស់យើង។
កាលលោកម៉ូសេចូលទៅក្នុងត្រសាលផុតហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
សិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពក ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា។
គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។
ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ពេលលោកម៉ូសេបានចូលទៅក្នុងត្រសាលជំនុំដើម្បីសន្ទនាជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺពីកណ្ដាលចេរូប៊ីនទាំងពីរ ហើយលោកក៏និយាយទៅកាន់ព្រះអង្គ ។
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
ហើយព្រះវិហារមានពេញដោយផ្សែង ចេញពីសិរីល្អរបស់ព្រះ និងពីព្រះចេស្តារបស់ព្រះអង្គ គ្មានអ្នកណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។