ឯរោងឧបោសថរបស់ព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន និងអាសនាតង្វាយដុតក៏នៅលើទីខ្ពស់ត្រង់ក្រុងគីបៀន។
និក្ខមនំ 40:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ |
ឯរោងឧបោសថរបស់ព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន និងអាសនាតង្វាយដុតក៏នៅលើទីខ្ពស់ត្រង់ក្រុងគីបៀន។
គឺត្រសាលជំនុំ ហិបនៃសេចក្ដីសញ្ញា ទីសន្តោសប្រោសដែលនៅលើហិបនោះ និងអស់ទាំងគ្រឿងប្រដាប់សម្រាប់ត្រសាល
អ្នកដែលមានគំនិតវាងវៃទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវមកធ្វើអស់ទាំងកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់
ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។