មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។
និក្ខមនំ 36:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបចេរូប៊ីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ អាល់គីតាប គេធ្វើវាំងនន មួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។ |
មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។
ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្ដីសញ្ញា គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីសញ្ញានោះ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។
បន្ទាប់មក លោកស្រោបស៊ុមទាំងនោះដោយមាស ក៏ធ្វើកងពីមាសដែរ សម្រាប់ស៊ករនុក ហើយរនុកទាំងប៉ុន្មានក៏ស្រោបមាសដូចគ្នា។
លោកធ្វើសសរបួនពីឈើនាងនួន ស្រោបដោយមាស សម្រាប់ថ្ពក់វាំងនន ហើយមានតម្ពក់មាសនៅសសរទាំងនោះ រួចលោកក៏សិតជើងប្រាក់បួនសម្រាប់ទ្រសសរទាំងនោះ។
លោកយកហិបទៅដាក់ក្នុងរោងឧបោសថ ហើយលាតវាំងននបាំងហិបនៃសេចក្ដីសញ្ញា ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
នៅវេលានោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីញ័ររញ្ជួយ ហើយថ្មប្រេះចេញពីគ្នា
តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ