លោកម៉ូសេបានប្រមូលក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម
និក្ខមនំ 34:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែលមើលមុខលោកម៉ូសេ ឃើញស្បែកមុខលោកភ្លឺ លោកក៏យកស្បៃមកបាំងមុខទៀត រហូតទាល់តែដល់ពេលចូលទៅសន្ទនាជាមួយព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មី លោកក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលលោកចូលទៅសន្ទនាជាមួយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែល គេបានមើលមុខម៉ូសេ ឃើញស្បែកមុខលោកភ្លឺ បានជាលោកយកស្បៃមកបាំងមុខទៀត ទាល់តែចូលទៅទូលនឹងទ្រង់វិញ។ អាល់គីតាប ជនជាតិអ៊ីស្រអែលឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មី គាត់ក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលគាត់ចូលទៅសន្ទនាជាមួយអុលឡោះតាអាឡា។ |
លោកម៉ូសេបានប្រមូលក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម
តើមានអ្នកណាដូចអ្នកប្រាជ្ញ? តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីផ្សេងៗ? ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ។
អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។
ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត អរសប្បាយក្នុងពន្លឺរបស់លោកមួយគ្រាដែរ។
មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីកុំឲ្យប្រជាជនអ៊ីស្រាអែល សម្លឹងមើលចុងបញ្ចប់នៃអ្វីដែលកំពុងតែសាបសូន្យទៅនោះឡើយ។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។