កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។
និក្ខមនំ 32:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះស្អែកឡើង ប្រជាជានទាំងអស់ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយគេក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃស្អែកបណ្តាជនទាំងឡាយក៏ក្រោកឡើងពីព្រលឹម ទៅថ្វាយដង្វាយដុត នឹងដង្វាយមេត្រី ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។ អាល់គីតាប លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹករួចនាំគ្នាក្រោកឡើង រាំយ៉ាងសប្បាយ។ |
កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។
គេក្រាលសម្លៀកបំពាក់ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងដំណាក់នៃព្រះរបស់គេ គេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យ។
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។
ស្ត្រីទាំងនោះបានបបួលប្រជាជនទៅចូលរួមពិធីថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ ហើយប្រជាជនអ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះរបស់សាសន៍ម៉ូអាប់។
កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ»
មនុស្សនៅផែនដីនឹងមានអំណរ ហើយអបអរសាទរ ដោយអ្នកទាំងពីរបានស្លាប់ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ព្រោះហោរាទាំងពីរនោះបានធ្វើឲ្យមនុស្សដែលរស់នៅលើផែនដីវេទនាជាខ្លាំង។