ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 32:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អើរ៉ុន​តប​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ​ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ

សូមមើលជំពូក

អាល់គីតាប

ហារូន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​ឲ្យ​ខ្ញុំ»។

សូមមើលជំពូក



និក្ខមនំ 32:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ គាត់​ក៏​យក​ក្រវិល​មាស​ទម្ងន់​កន្លះ​សេកែល និង​កង​ដៃ​មាស​មួយ​គូ ទម្ងន់​ដប់​សេកែល មក​ពាក់​ឲ្យ​នាង


ខ្ញុំ​សួរ​ថា "តើ​នាង​ជា​កូន​ចៅ​អ្នក​ណា?" នាង​ឆ្លើយ​ថា "ខ្ញុំ​ជា​កូន​លោក​បេធូ‌អែល ជា​ចៅ​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា"។ នោះ​ខ្ញុំ​ក៏​បំពាក់​ក្រវិល​នៅ​ច្រមុះ និង​កង​នៅ​ដៃ​របស់​នាង។


អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។


ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។


ឯ​អស់​អ្នក​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យកកាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​មុខ​ដែល​ធ្វើ​ពី​មាស គឺ​គ្រប់​គ្នា​យក​តង្វាយ​ជា​មាស មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។


អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម នោះ​ធៀប​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លម្អ​មាស​សុទ្ធ។


ទំហូ កង​ដៃ ស្បៃ


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​អ្នក និង​មាស​ដែល​ស្រោប​រូប​សិត ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ អ្នក​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា «ចូរ​ចេញ​ឲ្យ​ផុត​ទៅ»។


អ្នក​ក៏​យក​គ្រឿង​លម្អ​របស់​អ្នក ដែល​ធ្វើ​ពី​មាស និង​ប្រាក់​របស់​យើង ជា​គ្រឿង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​អ្នក​បាន​ភប់​ប្រសព្វ​នឹង​រូប​នោះ​ដែរ។


នាង​មិន​បាន​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ដល់​នាង ហើយ​ក៏​បាន​ផ្ដល់​ប្រាក់ និង​មាស​ជា​ច្រើន​ដល់​នាង តែ​នាង​បែរ​ជា​យក​របស់​ទាំង​នោះ ទៅ​ថ្វាយ​ព្រះ​បាល​ទៅ​វិញ។